Social Network

កីឡាករ​៦​នាក់​របស់ Man Utd កំពុង​ស្ថិត​ក្នុង​គម្រោង​លក់​នៅ​ខែ​មករា​នេះ

លោក Ole Gunnar Solskjaer នឹងពិភាក្សាពិចារណាលក់កីឡាករមួយចំនួនក្នុងក្លឹប Manchester Unitedចេញនៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ។

បិសាចក្រហមបានចុចឈ្មោះកីឡាករ៦នាក់ដែលជាមុខសញ្ញាគម្រោងចង់លក់ក្នុងខែនេះ។ United ចង់កាត់បន្ថយកីឡាករមួយចំនួនចេញ ដែលក្លឹបមិនសូវដាក់ឲ្យលេង។ ក្នុងចំណោលពួកគេ Man Utd អាចនឹងដាក់ឲ្យក្លឹបផ្សេងខ្ចីជើងឬលក់ដាច់តែម្ដង ប្រសិនបើត្រូវតម្លៃគ្នា។

អ្នកចាំទី Sergio Romero ជាកីឡាករក្លឹបប៉ងលក់តាំងពីរដូវក្ដៅមុន ប៉ុន្តែបរាជ័យ។ សម្រាប់ពេលនេះគេនៅតែជាកីឡាករដែលក្លឹបចង់បោះបង់ចោលដដែល។ Phil Jone ដែលបច្ចុប្បន្នចង់បានពីក្លឹប West Brom កំពុងជួបបញ្ហារបួស ហើយគេមិនទាន់បង្ហាញខ្លួនមួយប្រកួតនៅឡើងទេក្នុងលីគនៅរដូវកាលនេះ។

ខ្សែការពារឆ្វេង Marcos Rojo រួមជាមួយ Jesse Lingard, Dan James និង Brandon Williams សុទ្ធតែជាគោលដៅក្លឹបចង់លក់ចេញ។ Marcos Rojo ស្ថិតក្នុងការចង់បានពីក្លឹប Newcastle៕