Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាហាវ! Ronaldo ​បំបែក​កំណត់ត្រា​ស្ដេច​បាល់ទាត់​លើ​លោក Pele ​បាន​ហើយ​

  • Print

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាគ្រាប់របស់ស្ដេចបាល់ទាត់ Pele ទៅហើយ ក្រោយពីរកបាន២គ្រាប់បន្ថែមទៀតកាលពីយប់មិញនេះ។

Ronaldo ស៊ុត២គ្រាប់ជួយក្រុម Juventus យកឈ្នះលើក្រុម Udinese ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតពានរង្វាន់ Serie A ។ ២គ្រាប់បន្ថែមទៀតនេះ បានធ្វើឱ្យខ្សែប្រយុទ្ធព័រទុយហ្គាល់មានដល់ ៧៥៨គ្រាប់ហើយគ្រប់ការប្រកួតទាំងអស់ ខណៈដែលនេះគឺលើសគ្រាប់បាល់របស់ Pele ដែលសម្រេចបានត្រឹមតែ៧៥៧គ្រាប់ប៉ុណ្ណោះ។

ត្រឹមតែបំបែកកំណត់ត្រានេះដែរ Ronaldo នៅមានឱកាសក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលើលោកថែមទៀត ព្រោះបច្ចុប្បន្នរូបគេស្ថិតនៅតំណែងលេខ២ មាន៧៥៨គ្រាប់ ស្របពេលអ្នកលេខ១នោះ មានត្រឹមតែ៧៥៩គ្រាប់ប៉ុណ្ណោះ។ តាមតួលេខនេះ បញ្ជាក់ច្បាស់ច្បាស់ណាស់ Ronaldo នឹងក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតលើលោកនេះជាក់ជាមិនខាន៕