វីរបុរស Liverpool ថាហង្សអត់លិឍហើយ បើមិនព្រមធ្វើរឿងនេះភ្លាមទេ
- Details
- Category: Sport News
ក្រុមហង្សក្រហម Liverpool បានបរាជ័យក្រោមថ្វីជើងក្រុម Southampton ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
ក្រុមម្ចាស់ផ្ទះ Southampton នាំមុខលើក្រុមកំពូលតារាង Liverpool តាំងពីនាទីទី២ដើមតង់ទី១ម្ល៉េះ ដែលនេះជាគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងការប្រកួត។ ហង្សក្រហមដែលក្នុងនាមជាក្រុមការពារតំណែងជើងឯកនោះ ព្យាយាមវាយសម្រុកវិញដែរ តែលទ្ធផលនៅតែរក្សា ១-០ នេះរហូតដល់ចប់ការប្រកួតតែម្ដង។
លោក Jamie Carragher វីរបុរសបាល់ទាត់របស់ក្រុមហង្សក្រហម Liverpool បាននិយាយថា៖ “ខ្ញុំមិនអាចមើលឃើញ Liverpool ឈ្នះលីគទេ ប្រសិនបើពួកគេមិនទិញខ្សែការពារកណ្ដាលម្នាក់មកជួយក្រុម។
ខ្ញុំបាននិយាយតាំងពីការប្រកួតទល់ Everton ម្ល៉េះ ថាពួកគេមិនឈ្នះពានទេ បើមិនព្រមទិញកីឡាករថ្មី។ ពួកគេនឹងជួបផលលំបាកនៅពេលខាងមុខមិនខាន”៕