Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd មាន​ឱកាស​ឡើង​កំពូល​តារាង ក្រោយ Liverpool ភ្លាត់​ចាញ់

  • Print

Liverpool បានភ្លាត់ចាញ់ Southampton ១-០ កាលពីយប់មិញក្នុងសប្ដាហ៍ទី១៧ក្នុងក្របខណ្ឌ Premier League។

មួយគ្រាប់គត់របស់ Southampton ធ្វើបានដោយកីឡាករ Danny Ings ដែលធ្លាប់ជាអតីតកីឡាកររបស់ Liverpool។ នេះគឺជាការចាញ់ជាលើកទី២សម្រាប់ហង្សក្រហមនៅរដូវកាលនេះ។

យ៉ាងណាបច្ចុប្បន្នពួកគេបន្តឈរកំពូលតារាងនៅនៅឡើយទេមាន៣៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Manchester United។ ប៉ុន្តែ United ពួកគេទើបតែលេងបាន១៦សប្ដាហ៍ប៉ុណ្ណោះ។ នេះមានន័យថាប្រសិនបើសប្ដាហ៍ទី១៧បិសាចក្រហមឈ្នះ ពួកគេនឹងហក់ឡើងកំពូលតារាងលើ Liverpool វិញ។

Man Utd បានខកខានឡើងលើ Liverpool ជាច្រើនរដូវកាលមកហើយនៅប៉ុន្មានរយៈកាលចុងក្រោយ។ ប្រកួតបន្ទាប់ Man Utd នឹងត្រូវជួប Burnley៕