Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រឿង​ធំ! ស្ដេច​ប្រដាល់ ​Pacquiao ​ប្រកាស​ឱ្យ​លុយ ​អ្នក​ចាប់​បាន​ឃាតក ​រំលោភ​សម្លាប់​នាង ​Dacera

  • Print

អ្នកបម្រើលើយន្តហោះនាង Christine Angelica Dacera ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹក នាសណ្ឋាគារ Makati City នៅពេលអំឡុងឆ្លងឆ្នាំកន្លងទៅនេះ។

ក្រុមប៉ូលិសហ្វីលីពីន បានអះអាងថានាងបានចូលរួមជប់លៀងជាមួយមិត្តភក្ដិប្រុស១១នាក់ទៀតនៅពេលនោះ។ ក្រោយមក ក៏ប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ហើយមិត្តប្រុសទាំង១១នាក់នោះ បានរត់គេចខ្លួន៨នាក់ហើយ នៅសល់តែ៣នាក់ទេត្រូវចាប់ខ្លួន។ ដោយ៣នាក់នោះ ត្រូវបានគេស្គាល់ថាជាភេទទី៣ថែមទៀត។

យ៉ាងណាមិញ អគ្គស្នងការប៉ូលិសជាតិហ្វីលីពីន (PNP) ឧត្តមសេនីយ៍ Debold Sinas បានព្រមានបុរស ៨នាក់ក្នុងចំណោម ១១ នាក់ឱ្យចូលខ្លួនភ្លាម ត្រឹមរយៈពេល៧២ម៉ោងទៀត។ បើមិនដូច្នេះទេ នឹងមានការតាមប្រមាញ់ (អាចចាប់ស្លាប់បាន) ជាក់ជាមិនខានលើករណីនេះ។

ដោយលោកអះអាងថា៨នាក់នេះ មិនអាចរត់រួចឡើយ ព្រោះស្គាល់មុខអស់ទៅហើយ។ ជាមួយគ្នានេះដែរ កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ក៏បានចេញមុខមកប្រកាសក្ដែងៗដែរថា លោកនឹងផ្ដល់ប្រាក់ជាង១ម៉ឺនដុល្លារសម្រាប់អ្នកអាចចាប់ខ្លួនបុរសទាំង៨នាក់នោះបាន។ Pacman បានបញ្ជាក់ទៀតថាករណីរំលោភសម្លាប់នេះហើយ ទើបបានជាហ្វីលីពីនគួរគិតរឿងច្បាប់ពិន័យបាញ់ចោលនោះ៕