Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ramos ​និយាយ​ប្រាប់ Perez ​ថា​នៅ PSG ​បើ​រូបគេ​ទៅ ​នឹង​បាន​លេង​ជាមួយ Messi ​

  • Print

ខ្សែការពារ Sergio Ramos បានបដិសេធសំណើទីមួយរបស់ក្លឹប Real Madrid ដើម្បីបន្ដកុងត្រាត្រឹម១ឆ្នាំទៀតទៅហើយកាលពីពេលថ្មីៗនេះ។

ជាមួយការមិនព្រមបន្ដកុងត្រា និងសល់កុងត្រាត្រឹមចប់រដូវកាលនេះ Ramos បានប្រាប់ទៅប្រធានក្លឹប Florentino Perez ថារូបគេនឹងស្វែងរកក្លឹបល្អមួយដើម្បីលេងបន្ដហើយ បើសិនជាការចរចាកុងត្រាថ្មីមិនពានសម្រេច។ Ramos និយាយថា៖ “PSG បានប្រាប់គាត់ ពួកគេនឹងបង្កើតក្រុមមួយដ៏អស្ចារ្យទាំងអស់គ្នា ដោយមានគាត់ និង Messi ទៀត”។

យ៉ាងណាមិញ លោក Perez មានទំនុកចិត្តថា PSG នឹងមិននាំយកខ្សែការពារនិងជាប្រធានក្រុម Real Madrid ម្នាក់នេះទៅណាទេ។ ហើយលោកក៏ជឿថា Ramos នឹងយល់ព្រមបន្ដកុងត្រាក្នុងពេលឆាប់ៗខាងមុខនេះមិនខាន៕