Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លីគ​បាល់ទាត់​២​ដែល Ozil ចង់​ទៅ​លេង​​ ប្រសិន​បើ​មាន​ជម្រើស​ចាកចេញ​ពី Arsenal

  • Print

Mesut Ozil បាននិយាយថា គេគ្មានចេតនាចង់ព្យួរស្បែកជើងឡើយ ពេលដែលចាកចេញពី Arsenal ដោយមានបំណងចង់ផ្លាស់ទៅលេងនៅក្លឹប Fenerbahce ឬ Major League Soccer។

អតីតជម្រើសជាតិអាល្លឺម៉ង់រូបនេះកំពុងតែជួបរឿងពិបាកជាមួយអាជីពរបស់គេនៅ Arsenal។ លោក Mikel Arteta បានដកឈ្មោះរបស់ Ozil ចេញពីបញ្ជីកីឡាករមិនឲ្យលេងទាំងក្នុងលីគនិងពានផ្សេងៗ។ កីឡាករវ័យ៣២ឆ្នាំបានខកខានមិនបានលេងឲ្យ Arsenal ចាប់តាំងពីខែមីនាមកម្ល៉េះ។

ថ្មីៗនេះ Ozil បានចូលរួមឆ្លើយសំនួរលើបណ្ដាញសង្គម Twitter។ មានការសាកសួរថា តើគេនឹងចូលនិវត្តន៍ឬយ៉ាងណាពេលដែលចេញពី Arsenal។ Ozil បានតបថា គេនឹងបន្តលេងដដែលពេលដែលចេញពីក្លឹប។

មានប្រទេសពីរដែលគេចង់ទៅលេងមុនពេលចូលនិវត្តន៍គឺទួរគីនិងអាមេរិក។ ប្រសិនបើទៅទួរគី គេនឹងលេងជាមួយក្លឹប Fenerbahce សម្រាប់នៅអាមេរិកគេមិនបានបង្ហាញឈ្មោះក្លឹបឡើយ។

កន្លងទៅ Fenerbahce មានទំនាក់ទំនងខ្ពស់ក្នុងការផ្ទេរយក Ozil។ សម្រាប់ Ozil ខ្លួនឯងផ្ទាល់ក៏ធ្លាប់និយាយដែរថា គេគាំទ្រ Fenerbahce តាំងពីក្មេង៕