Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ដឹង​ប្រាក់​ចំណូល Marcus Haber ដែល​​អាច​មក​លេង​នៅ វិសាខា

  • Print

ខ្សែប្រយុទ្ធ Marcus Haber ដែលបែកធ្លាយព័ត៌មានថា នឹងចូលរួមជាមួយ វិសាខា សម្រាប់រដូវកាល២០២១ គឺជាអតីតកីឡាករដែលមានសមត្ថភាពខ្ពស់មួយរូប ធ្លាប់បង្ហាញខ្លួនក្នុងក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប ដូចជា Dundee របស់ប្រទេសស្កុតឡែន និងក្លឹប Crewe Alexandra របស់ប្រទេសអង់គ្លេសជាដើម។

យ៉ាងណាកីឡាករជម្រើសជាតិ កាណាដា រូបនេះមិនទាន់ប្រកាសផ្លូវការ ពីការចូលលេងនៅវិសាខា ឡើយ។ ប៉ុន្តែពាក្យចចាមអារ៉ាមនេះ ទំនងជាជៀសមិនផុតឡើយ។

បើនិយាយពីប្រាក់ចំណូលប្រចាំឆ្នាំរបស់កីឡាកររូបនេះវិញត្រូវបាន វេបសាយ thesquander ចុះផ្សាយថា អតីតខ្សែប្រយុទ្ធ West Bromwich Albion F.C ទទួលបាន ៥ ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់ការលេងឲ្យក្លឹប Falkirk នៃប្រទេសកាណាដានាអំឡុងឆ្នាំ២០១៨ ក្រោយមកដល់ឆ្នាំ២០១៩ គេក៏ផ្លាស់ទៅលេង Pacific FC និងឆ្នាំ២០២០ ក៏ផ្លាស់មកលេងឲ្យ Cavalry FC ដែលទាំងពីរក្លឹបក្រោយនេះគឺស្ថិតក្នុងលីគនៃប្រទេស កាណាដា ដូចគ្នា ប៉ុន្តែមិនបានទម្លាយពីប្រាក់ចំណូលប្រចាំឆ្នាំឲ្យដឹងឡើយ។

Marcus ជាខ្សែប្រយុទ្ធឆ្នើមម្នាក់របស់អតីតក្លឹបនៅអឺរ៉ុប សម្បូរទាំងបទពិសោធ និងបច្ចេកទេសស៊ុតជើងស្ដាំយ៉ាងប៉ិនប្រសព្វ។ កីឡាកររូបនេះកើតថ្ងៃទី១១ ខែមករា ឆ្នាំ១៩៨៩ មានកម្ពស់ ១,៩០ ម៉ែត្រ ៕