Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kosuke Uchida វិល​មក​កាន់​ទីលាន​ហ្វឹកហាត់​វិញ​ក្រោយ​ប៉ះ​ក្បាល​ធ្ងន់ធ្ងរ​

  • Print

កាលប្រកួតបើករដូវកាល២០២១ Angkor Tiger ទទួលបានលទ្ធផលស្មើគ្នា១-១ ទល់ក្រុមបាល់ទាត់ខេត្តព្រៃវែង ស្របពេលកីឡាករសំខាន់ Kosuke Uchida បានរងរបួសផ្នែកខាងក្រោយក្បាល ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយប៉ះទង្គិចគ្នានៅនាទីទី២៧។

ប៉ុន្តែពេលនេះខ្សែបម្រើខាងលើបានត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញហើយ នេះបើតាមការប្រកាសរបស់ Angkor Tiger ។ បើតាមការបញ្ជាក់របស់ Tiger ខ្សែបម្រើខាងលើបានប្ដូរចេញនៅនាទីទី៣០ ក្រោយពេលប៉ះទង្គិចធ្ងន់ធ្ងរ។

យ៉ាងណាពេលនេះខ្សែបម្រើជប៉ុនរូបនេះបានត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញ និងជាការត្រៀមខ្លួនសម្រាប់ការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជាថ្ងៃទី១៤ មីនា ទល់ក្រុមគីរីវង់សុខសែនជ័យនៅទឹកដីរបស់អង្គរ Tiger នៅខេត្តសៀមរាបផងដែរ៕