Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo ​និង Messi ​ធ្លាក់​ពី UCL ​ត្រឹម​វគ្គ​១៦​ក្រុម​ដូច​គ្នា​ជា​លើក​ដំបូង​ក្នុង​ពេល​១៦​ឆ្នាំ​

  • Print

នេះជាឆ្នាំដំបូងហើយក្នុងពេល១៦ឆ្នាំដែលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ធ្លាក់ពីពានរង្វាន់ UEFA Champions League ត្រឹមវគ្គ១៦ក្រុមដូចគ្នា។

Ronaldo លេងឱ្យក្រុម Juventus បានបរាជ័យក្រោមថ្វីជើងក្រុម Porto ក្នុងលទ្ធផល ៤-៤ ធ្លាក់ដោយសាររូបមន្ដ Away Goal ។ ស្របពេលខ្សែប្រយុទ្ធ Lionel Messi វិញ ធ្លាក់ចេញនៅយប់មិញ ដោយសារចាញ់ក្រុម PSG ក្នុងលទ្ធផល ៥-២ គិតទាំងពីរជើងទៅ។

នេះជាលើកដំបូងហើយសម្រាប់កីឡាករទាំងពីរនាក់ដែលធ្លាក់ត្រឹមវគ្គ១៦ក្រុមនេះក្នុងពានរង្វាន់ UEFA Champions League ។ រំលឹកដល់ឆ្នាំ២០០៥កន្លងទៅ Ronaldo ចាប់ផ្ដើមអាជីពដំបូងជាមួយក្រុម Manchester United ស្របពេល Messi វិញ ចាប់ផ្ដើមដូចគ្នាជាមួយ FC Barcelona៕