Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដំណឹង​ល្អ​! មិន​យូរ​ទេ​ ឃីម​ ឌីម៉ា​ វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​

  • Print

ដំណឹងល្អសម្រាប់អ្នកគាំទ្រគុនខ្មែរ នេះបើតាមការលើកឡើងរបស់ ឃីម ឌីម៉ា ថារូបគេជាពីរបួសហើយ និងកំពុងហ្វឹកហាត់ត្រៀមវិលចូលសង្វៀនជាថ្មី។

តាមការលើកឡើងរបស់ ឌីម៉ា ក្នុងយូធូប (Youtube Channel) របស់ខ្លួនបានបញ្ជាក់ថា របួសជើងខាងស្ដាំដែលបានវះកាត់នោះគឺបានជាសះស្បើយហើយ និងអាចចូលហ្វឹកហាត់បានជាធម្មតាវិញហើយ។

ការហ្វឹកហាត់នេះទៀតសោតគឺហ្វឹកហាត់លក្ខណៈខ្លាំងទៀតផង។ចំពោះគម្រោងវិលចូលសង្វៀនជាថ្មីនេះ ឌីម៉ា ថាអាចនឹងលេងប្រភេទទម្ងន់ដដែល ៦០-៦៣,៥គីឡូក្រាម ព្រោះបើទោះជាខានប្រកួតយូរ ប៉ុន្តែទម្ងន់មិនមានការប្រែប្រួលនោះទេពោលនៅចន្លោះនេះតែប៉ុណ្ណោះ។រំលឹកដែរថា កីឡាករ ឃីម ឌីម៉ា ជាម្ចាស់មេដាយមាស ស៊ីហ្គេម ២០១៧ នៅប្រទេសម៉ាឡេស៊ី។

អំឡុង២ឆ្នាំមុន ឌីម៉ា មានរបួសសរសៃជើងធ្ងន់ធ្ងរបន្ទាប់ពីវ៉ៃជាមួយកីឡាករថៃ កែវកាងវ៉ាង នៅសង្វៀនអាស៊ីអាគ្នេយ៍រួចមក និងត្រូវវះកាត់ព្យាបាលអាក់ខានប្រកួតរហូតដល់ពេលនេះ៕