Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Man Utd ​បាន​ត្រឹម​ស្មើ AC Milan ​១-១ ​ជើង​ទី​១ Europa League

  • Print

ក្រុមបិសាចក្រហម Manchester United លេងបានត្រឹមស្មើជាមួយក្រុម AC Milan ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ Europa League នៅយប់មិញនេះ។ សម្រាប់ការប្រកួតនេះដែរ ខ្សែប្រយុទ្ធវ័យក្មេង Diallo ជាអ្នករកគ្រាប់បាល់បានឱ្យក្រុម Man Utd នៅនាទី៥០ ពោលគឺក្រោយរូបគេដូរចូលនៅតង់ទី២។

យ៉ាងណាមិញ ១គ្រាប់នេះមិនរក្សារហូតដល់ចប់ការប្រកួតនោះទេ ពោលគឺនៅនាទី៩០+២ ទៅហើយនោះ ខ្សែការពារ Kjaer ក៏រកគ្រាប់បាល់តាមស្មើវិញបានឱ្យក្រុម AC Milan ។ ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១។ ក្រុម Man Utd នឹងត្រូវប្រកួតជើងទី២ទៀត ជាមួយក្រុម AC Milan នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ខាងមុខនេះ៕