Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kane ​រក​២​គ្រាប់​ឱ្យ Spurs ​ឈ្នះ Dinamo Zagreb ​

  • Print

ក្រុម Spurs ហាក់មិនពិបាកក្នុងការយកឈ្នះលើក្រុម Dinamo Zagreb នោះទេ សម្រាប់ការប្រកួតពានរង្វាន់ Europa League កាលពីយប់មិញនេះ។

សម្រាប់ការប្រកួតខាងលើនេះដែរ Harry Kane រកបាន២គ្រាប់ម្នាក់ឯងជួយក្រុម Spurs យកជ័យជម្នះនៅជើងទី១នេះ។ ខណៈដែលលទ្ធផលបិទដៃគូមិនឱ្យស៊ុតចូលនេះ បានធ្វើឱ្យក្រុមរបស់លោក Jose Mourinho កាន់តែមានទំនុកចិត្ត១កម្រិតទៀតហើយសម្រាប់ជើងទី ២ ក៏ដូចជាការឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

យ៉ាងណាមិញ នៅយប់មិញ Kane ក្រោយពីរកបាន២គ្រាប់ហើយ ក៏ត្រូវប្ដូរចេញផងដែរ ក្រោយពីមានការប៉ះទង្គិចនៅជង្គង់របស់គេ។ អ្នកចាត់ការ Jose រំពឹងថាវាគ្រាន់តែជាការឈឺចាប់បន្តិចបន្តួចប៉ុណ្ណោះមិនមានអ្វីធ្ងន់ធ្ងរនោះទេ ព្រោះ Spurs ត្រូវមានភារកិច្ចធំមួយទៀតដោយប៉ះក្រុម Arsenal នាចុងសប្ដាហ៍នេះ៕