Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Maguire ធ្វើ​ឲ្យ​ខាត​ឱកាស​ធំ បាល់​កន្លះ​ម៉ែត្រ​ពី​ទី​ទាត់​អត់​ចូល

  • Print

ខ្សែការពារ Harry Maguire បានធ្វើឲ្យបាត់បង់ឱកាសរកគ្រាប់បាល់ដ៏ធំ បន្ទាប់ពីទាត់មិនចូលបាល់កន្លះម៉ែត្រពីទី ក្នុងការប្រកួតរវាង Manchester United ជាមួយ AC Milan។

United បានបើកកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុម AC Milan សម្រាប់ជើងទីមួយពានរង្វាន់ Europa League វគ្គ១៦ក្រុមចុងក្រោយកាលពីយប់មិញ។ ក្រោយពីតស៊ូគ្នាអស់៩០នាទី ក្រុមទាំងពីរលេងបានត្រឹមលទ្ធផល ១-១ ប៉ុណ្ណោះ។

ប៉ុន្តែក្នុងការប្រកួតនោះបិសាចក្រហមមានឱកាសមាសមួយនៅមុខទី តែប្រធានក្រុម Maguire បែរជាទាត់មិនចូលទៅវិញ។ ខ្សែការពារ Alex Telles បានទាត់បាល់ចេញពីជ្រុង ចូលក្នុងប្រអប់គ្រោះថ្នាក់របស់ Milan ដោយបាល់បានទៅប៉ះជាមួយ Bruno Fernandes។

បន្ទាប់មកវាបានរំលងដល់បង្គោលទីពីរ ដែលមាន Maguire ឈរម្នាក់ឯង តែបែរជាទាត់មិនចូល។ ការប្រកួតជើងទីពីររវាង Man Utd និង AC Milan នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៨ ខែ មីនាខាងមុខ ដើម្បីរកមួយក្រុមឡើងទៅវគ្គ៨ក្រុមចុងក្រោយ៕