Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះតែជំងឺមួយនេះ ម៉េងឃាង ស្ទើរបោះបង់អាជីពបាល់ទះចោល

  • Print

កីឡាករបាល់ទះ ស៊ូ ម៉េងឃាង ត្រូវបានគេចាត់ទុកជាអ្នកប៉ះសេដៃទី១ និងល្អមួយរូបរបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ប៉ុន្តែមុនមានឈ្មោះបោះសំឡេងដូចសព្វថ្ងៃ ម៉េងឃាង ស្ទើរតែបោះបង់អាជីពនេះចោល ដោយសារគេកើតជំងឺរបេងសួត ដែលត្រូវការសម្រាកព្យាបាលរយៈពេល៦ខែ។ ជំងឺរបេងសួតរបស់កីឡាករ មានដើមកំណើតមកពីខេត្តកំពង់ចាម កើតមានឡើងពេលរូបគេមកហ្វឹកហាត់នៅ ក្លឹបស្នងការនគរបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២០។

ម៉េងឃាង បានបញ្ជាក់ថា «និយាយទៅខ្ញុំចូលហាត់នៅស្នងការហ្នឹង ខ្ញុំមានរបេងសួតរយៈពេល៦ខែ អារម្មណ៍ខ្ញុំពេលហ្នឹងខ្ញុំចង់បោះបង់ដែរ ប៉ុន្តែការព្យាបាលបានល្អ និងជារសះស្បើយទើបចូលហាត់ម្ដងទៀត»។

គួរបញ្ជាក់ថានៅរវាងឆ្នាំ២០១១ និង ២០១២ ស៊ូ ម៉េងឃាង ជាកីឡាកររបស់កំពង់ចាម ចំណែកឆ្នាំ២០១៥ ដល់ ២០១៦ លេងឱ្យក្លឹបក្រសួងមហាផ្ទៃ។ ហ្វឹកហាត់នៅក្រសួងមហាផ្ទៃបានមួយឆ្នាំ កីឡាករវ័យ២៨ឆ្នាំក៏បានឈប់សម្រេចឈប់មួយរយៈ ដើម្បីរៀនបញ្ចប់ថ្នាក់ទី១២។

លុះដល់ឆ្នាំ២០១៩ ទើបរូបគេចូលហាត់នៅស្នងការនគរបាលរាជធានីភ្នំពេញ តាមរយៈលោគ្រូ សោម ចំណាប់ និងបានក្លាយជាអ្នកប៉ះសេដៃទី១ដ៏ឆ្នើមរហូតមកដល់សព្វថ្ងៃ៕