Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រប់​គ្នា​អាច​នឹង​ឈប់​បន្ទោស Ronaldo ពេល​ឭ​ Bruno និយាយ​​មួយ​ឃ្លា​នេះ

  • Print

Bruno Fernandes បានបង្ហាញការគាំទ្រលើមិត្តរួមជាតិ Cristiano Ronaldo បន្ទាប់ខ្សែប្រយុទ្ធរូបនេះទទួលការបន្ទោសជាច្រើនសម្រាប់ការធ្លាក់ចេញពី Champions League របស់ Juventus។

ក្រុមលោក Andrea Pirlo បានជ្រុះចេញពីពាន UCL បន្ទាប់ពីលេងសរុបទាំងពីរជើងលទ្ធផលស្មើគ្នា ៤-៤ ជាមួយ Porto។ Ronaldo មិនអាចជួយក្រុមឲ្យឡើងទៅវគ្គបន្តបានឡើយ ហើយថែមទាំងត្រូវមតិជុំវិញបន្ទោសទៀតដោយសារតែគេបានបែរខ្នង ធ្វើឲ្យ Serio Oliviera ទាត់ Free-Kick ចូល។

យ៉ាណាមិញតារារបស់ United គឺ Fernandes បានគិតថាទំនួសខុសត្រូវគ្រប់យ៉ាងមិនគួរទម្លាក់លើ Ronaldo តែម្នាក់ឯងទេ។ ដោយគេសំអាងថា បាល់ទាត់គឺលេងជាក្រុម ហើយកីឡាករ Juventus ទាំងអស់គួរតែទទួលបានការបន្ទោសដែរ។

Bruno បាននិយាយថា Ronaldo ជាកីឡាករអស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់។ គេបានជម្រុះទឹកចិត្តមនុស្សជាច្រើនឲ្យលេងកីឡានេះ។ គេធ្លាប់បានឈ្នះការប្រកួតជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់អាចឈ្នះការប្រកួតម្នាក់ឯងទេ។ “ពេលដែលក្រុមមួយចាញ់ គឺកីឡាករទាំងអស់ចាញ់ដូចគ្នា មិនមែនចាញ់តែកីឡាករម្នាក់ទេ”។ Bruno សង្កត់ធ្ងន់៕