Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លន ​បញ្ញា​ សងសឹក​ ផល​ សោភ័ណ្ឌ​ បាន​ទេ​ស្អែក​នេះ​ខណៈ​ឥលូវ​សមត្ថភាព​រីកចម្រើន​ខ្លាំង​

  • Print

អ្នកលេងគុនខ្មែរ លន បញ្ញា អាចសងសឹកលើរៀមច្បង ផល សោភ័ណ្ឌ បានទេស្អែកនេះលើសង្វៀនបាយ័ន ខណៈសមត្ថភាពមានការរីកចម្រើនខ្លាំង និងផ្ដួលកីឡាករចាស់ៗអស់ច្រើននាក់មកហើយ។

លន បញ្ញា ជាកីឡាករដែលប្រឹងប្រែងហ្វឹកហាត់ និងចេះវិវត្តន៍ខ្លួនបានល្អពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យរូបគេទទួលបានលទ្ធផលល្អគាប់ប្រសើរមែនទែនដោយអាចសងសឹករៀមច្បងក្នុងគុនខ្មែរជាច្រើនរូបរួចមកហើយ។

តាមរយៈការខំប្រឹងនេះ បញ្ញា អាចសងសឹកបានលើ យ៉េន ឌីណា សូត្រ ប៊ុនធី និងវ៉ៃឲ្យ ម៉ុត ខ្លឹមខ្មៅ សន្លប់ផុយៗទៀតផង។សម្រាប់ការប៉ះគ្នាជាថ្មីនេះក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរចំពោះកីឡាករ ផល សោភ័ណ្ឌ ពីព្រោះជួបគ្នាលើកទី១ ពិន្ទុចាញ់ឈ្នះមិនហួសគ្នាប៉ុន្មានឡើយ។

សោភ័ណ្ឌ ជាអ្នកប្រដាល់ចាស់វស្សា មានបទពិសោធច្រើន និងវ៉ៃឆ្លាត។ ប៉ុន្តែការសងសឹកគ្នាជាថ្មីស្អែកនេះពិបាកទាយទុកមុនដែរ ព្រោះភាពធន់ និងស្នៀតចាប់វ៉ៃជង្គង់ រួមផ្សំនិងកម្ពស់ខ្ពស់ល្អផងនោះរបស់ លន បញ្ញា អាចនឹងធ្វើឲ្យ ផល សោភ័ណ្ឌ ពិបាក។

រង់ចាំមើលទាំងអស់គ្នាថា លន បញ្ញា អាចយកឈ្នះ ផល សោភ័ណ្ឌ បានទេស្អែកនេះក្នុងកម្មវិធី Wurkz លើសង្វៀនបាយ័ន។ ការប្រកួតរវាងអ្នកទាំងពីរនាក់នេះនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចតទៅ៕