Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាត អូន​តូច ​៖ ខ្ញុំ​មាន​ក្ដី​​ស្រមៃ​​ចង់​លេង​ឲ្យ​បឹង​កេត​ តែ​ពេល​នេះ​លេង​ព្រៃវែង

  • Print

ខ្សែបម្រើឆ្នើម អាត អូនតូច បង្ហើបក្ដីស្រមៃចង់លេងនៅក្លឹបបឹងកេត ខណៈពេលនេះកំពុងលេងនៅក្លឹបបាល់ទាត់ខេត្តព្រៃវែង សម្រាប់លីគកំពូលកម្ពុជារដូវកាល២០២១។

វាជារឿងសប្បាយចិត្តខ្លាំងមែនទែន ក្នុងការបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាលើកដំបូងក្រោយចាប់ផ្ដើមអាជីពនេះអស់រយៈពេល៧ឆ្នាំ។ យ៉ាងណាយុវជនរបស់ខេត្តរតនគិរីរូបនេះ នៅតែមានសង្ឃឹមថា ថ្ងៃណាមួយនឹងបានសម្រេចក្ដីស្រមៃមួយនេះ ហើយគេក៏មិនបោះបង់ក្ដីស្រមៃនេះចោលដែរ ដោយសន្យាបន្តប្រឹងប្រែងបន្ថែមទៀត។

អតីតជម្រើសជាតិ U16 ឆ្នាំកម្ពុជាខាងលើកើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០២ នៅភូមិ៤ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនគីរី។ បច្ចុប្បន្នមានកម្ពស់១,៦៥ ម៉ែត្រទម្ងន់ ៦០គីឡូក្រាម។ ឪពុកបង្កើតរបស់ អូនតូច មានឈ្មោះថា ង៉ែត សំអាត (ស្លាប់អានអូនតូចអាយុបាន៣ឆ្នាំ) ម្ដាយឈ្មោះ សៅ សុខឃីម។ ចំណែកឪពុកសព្វថ្ងៃរបស់អានអូនតូចឈ្មោះ វ៉េន សុធារ៉ា ។

រំលឹកថា អាន អូនតូច ជាខ្សែបម្រើឆ្នើមមួយរូបរបស់កម្ពុជា និងក្លឹបព្រៃវែង ដែលទទួលបានការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទីជាច្រើនឆ្នាំ។ គេក៏ជាកីឡាករម្នាក់ដែលមានការតស៊ូក្នុងការហ្វឹកហាត់ ទាំងខ្លួនមានកាយសម្បារតូចល្អិត ដោយធ្វើឲ្យខ្លួនឯងមានសមត្ថភាពបញ្ជូនបាល់ឲ្យមិត្តរួមក្រុមច្បាស់ៗ៕