អាត អូនតូច ៖ ខ្ញុំមានក្ដីស្រមៃចង់លេងឲ្យបឹងកេត តែពេលនេះលេងព្រៃវែង
- Details
- Category: Sport News
ខ្សែបម្រើឆ្នើម អាត អូនតូច បង្ហើបក្ដីស្រមៃចង់លេងនៅក្លឹបបឹងកេត ខណៈពេលនេះកំពុងលេងនៅក្លឹបបាល់ទាត់ខេត្តព្រៃវែង សម្រាប់លីគកំពូលកម្ពុជារដូវកាល២០២១។
វាជារឿងសប្បាយចិត្តខ្លាំងមែនទែន ក្នុងការបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាលើកដំបូងក្រោយចាប់ផ្ដើមអាជីពនេះអស់រយៈពេល៧ឆ្នាំ។ យ៉ាងណាយុវជនរបស់ខេត្តរតនគិរីរូបនេះ នៅតែមានសង្ឃឹមថា ថ្ងៃណាមួយនឹងបានសម្រេចក្ដីស្រមៃមួយនេះ ហើយគេក៏មិនបោះបង់ក្ដីស្រមៃនេះចោលដែរ ដោយសន្យាបន្តប្រឹងប្រែងបន្ថែមទៀត។
អតីតជម្រើសជាតិ U16 ឆ្នាំកម្ពុជាខាងលើកើតថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០០២ នៅភូមិ៤ ឃុំឡាបានសៀក ស្រុកបានលុង ខេត្តរតនគីរី។ បច្ចុប្បន្នមានកម្ពស់១,៦៥ ម៉ែត្រទម្ងន់ ៦០គីឡូក្រាម។
ឪពុកបង្កើតរបស់ អូនតូច មានឈ្មោះថា ង៉ែត សំអាត (ស្លាប់អានអូនតូចអាយុបាន៣ឆ្នាំ) ម្ដាយឈ្មោះ សៅ សុខឃីម ។ ចំណែកឪពុកសព្វថ្ងៃរបស់អានអូនតូចឈ្មោះ វ៉េន សុធារ៉ា ។
រំលឹកថា អាន អូនតូច ជាខ្សែបម្រើឆ្នើមមួយរូបរបស់កម្ពុជា និងក្លឹបព្រៃវែង ដែលទទួលបានការបណ្ដុះបណ្ដាលនៅសាលាបាល់ទាត់ជាតិបាទីជាច្រើនឆ្នាំ។ គេក៏ជាកីឡាករម្នាក់ដែលមានការតស៊ូក្នុងការហ្វឹកហាត់ ទាំងខ្លួនមានកាយសម្បារតូចល្អិត ដោយធ្វើឲ្យខ្លួនឯងមានសមត្ថភាពបញ្ជូនបាល់ឲ្យមិត្តរួមក្រុមច្បាស់ៗ៕