Liverpool មិនពេញចិត្តកន្លែងហាត់ថ្មីតម្លៃ៥០លានផោន ព្រោះមានខ្យល់ខ្លាំងពេក
- Details
- Category: Sport News
ក្រុមហង្សក្រហម Liverpool មិនពេញចិត្តកន្លែងហ្វឹកហាត់ថ្មី Kirkby របស់ខ្លួនឡើយ ដោយសារតែកន្លែងនេះមានខ្យល់បក់ខ្លាំងពេក។
ក្រុមធំ Liverpool ទើបតែផ្លាស់ទៅហ្វឹកហាត់នៅជំរុំ Kirkby នេះកាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅនេះទេ។ ក្រោយពីទៅនោះបាន៤ខែ ស្រាប់តែពេលនេះ មានដំណឹងថាលោក Jurgen Klopp អ្នកចាត់ការក្រុមហង្សក្រហម មិនពេញចិត្តទីលានហ្វឹកហាត់ថ្មីនេះឡើយ បើទោះជាចំណាយប្រាក់ដល់ទៅ៥០លានផោនដើម្បីរៀបចំវាឡើងក៏ដោយ។
ក្រុមការងារក្លឹបបានបញ្ជាក់ថាទីលានហ្វឹកហាត់ថ្មីនេះ មានខ្យល់ខ្លាំងពេកដែលពិបាកក្នុងការហាត់ណាស់។ ក្លឹបចង់ផ្លាស់ទៅហាត់នៅកន្លែងចាស់វិញ Melwood ដែលជាទីកន្លែងហាត់អស់រយៈពេល៧០ឆ្នាំមកហើយ។ ទីនោះមានបរិយាកាសល្អ និងសមាជិកក្រុមទាំងអស់ពេញចិត្តណាស់៕