Owen ថាមានតែ Bayern ទេ ដែលអាចទប់ទល់ជាមួយ Man City បាន
- Details
- Category: Sport News
ក្រុម Manchester City កំពុងឡើងជើងខ្លាំងមែនទែន មិនថានៅលីគអង់គ្លេស ឬនៅពានរង្វាន់ UEFA Champions League នោះទេ។
ជាក់ស្ដែងនៅយប់មិញនេះ ពួកគេទើបតែយកឈ្នះលើក្រុម Borussia Monchengladbach បានទៀតក្នុងលទ្ធផល ២-០ សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League ដែលសរុបទាំងពីរជើងឈ្នះដល់ទៅ ៤-០ ទៅហើយ។
ការបិទដៃគូមិនឱ្យស៊ុតចូលនេះ បានធ្វើឱ្យគេមើលឃើញថាក្រុមរបស់លោក Pep នេះ ពិតជាខ្លាំង និងពិបាករកដៃគូប្រជែងហើយ។ យ៉ាងណាមិញបើតាមលោក Owen Hargreaves និយាយថាមានតែក្រុមមួយប៉ុណ្ណោះដែលអាចទប់ទល់ជាមួយ Man City បាននៅពេលនេះ។
ដោយក្នុងនោះគឺ Bayern Munich របស់អាល្លឺម៉ង់។ ក្លឹបយក្សមួយនេះ ក៏លេងល្អ និងមានប្រព័ន្ធការពារ ប្រយុទ្ធច្បាស់ផងដែរ។ ដូច្នេះពួកគេអាចលេងជាមួយ Man City បាន៕