Arsenal ចាញ់ Olympiakos មែន តែក៏បានឡើងវគ្គ៨ក្រុម Europa នឹងគេដែរ
- Details
- Category: Sport News
កាំភ្លើងធំ Arsenal ក៏បានឡើងវគ្គ៨ក្រុមចុងក្រោយពាន Europa Leagueជាមួយ Manchester United ដូចគ្នា ត្បិតចាញ់ Olympiakos ក្នុងដីខ្លួនឯង ១-០។
សម្រាប់ការប្រកួតយប់មិញ Arsenal ទទួលបានការភ័យខ្លាចពី Olympiakos ប៉ុន្តែដោយសារលទ្ធផលកាលពីជើងទីមួយគ្រប់គ្រាន់ជួយឲ្យពួកគេឡើងទៅវគ្គបន្ត។ កាលពីលេងនៅទឹកដីប្រទេសក្រិក ក្រុមលោក Mikel Arteta បានយកឈ្នះ ៣-១។
ងាកទៅមើលការប្រកួត ១គ្រាប់របស់ Olympiakos កើតឡើងដោយកីឡាករ Youssef El-Arabi នាទី៥១។ ជ័យជម្នះ ១-០ នេះមិនអាចជួយ Olympiakos ឲ្យឡើងបានទេ។ សរុបទាំងពីរជើង Arsenal ឈ្នះ Olympiakos ៣-២៕