Social Network

PSG មាន​កីឡាករ​២​នាក់ ឯ Bayern ​មាន​ម្នាក់​កើត​ជំងឺ​កូវីដ-១៩

Bayern Munich នឹងត្រូវអវត្តមានខ្សែបម្រើប្រយុទ្ធ Serge Gnabry សម្រាប់ការប្រកួតជើងទីមួយ Champions League ទល់នឹង Paris St-Germain នៅរាត្រីនេះក្នុងទឹកដីប្រទេសអាល្លឺម៉ង់។

Bayern ដែលកំពុងឈរលេខមួយដាច់៧ពិន្ទុក្នុងតារាង Bundesliga ក៏នឹងគ្មានវត្តមានខ្សែប្រយុទ្ធ Robert Lewandowski ដោយសាររបួសជង្គង់កាលពីប្រកួតជម្រុះ World Cup និងខ្សែបម្រើ Marc Roca។

Serge Gnabry បានកើតជំងឺកូវីដ-១៩ ដូច្នេះ Leroy Sane ជាអ្នកដែលត្រួវជំនួសកន្លែងលេង។ សម្រាប់ PSG វិញក៏មានកីឡាករ២រូបកើតកូវីដដូចគ្នាគឺ Alessandro Florenzi និង Marco Verratti ពេលនេះកំពុងសម្រាកព្យាបាល។

Neymar និង Kylian Mbappe ត្រូវចាប់ដៃគូគ្នាប្រយុទ្ធយប់នេះនៅកីឡដ្ឋាន Allianz Arena។ អ្នកចាត់ការរបស់ PSG លោក Mauricio Pochettino រំពឹងនឹងបញ្ចប់ការមិនចាញ់សោះ១៩ប្រកួតរបស់ Bayern នៅក្របខណ្ឌ Champions League៕