Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​កាន់​តែ​ធ្ងន់! ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​​រង​ការ​ព្រមាន​មិន​ឲ្យ​ទិញ​កីឡាករ​បរទេស​ចូល

  • Print

រដ្ឋលេខាធិការកីឡារបស់អង់គ្លេសលោក Oliver Dowden បានព្រមានថា ក្លឹបធំៗអាចនឹងត្រូវហាមមិនឲ្យទិញកីឡាករបរទេសចូល សម្រាប់គម្រោងពាន European Super League របស់ពួកគេ។

លោក Oliver បានបញ្ជាក់ធ្ងន់ៗដោយនឹងព្យាយាមធ្វើគ្រប់យ៉ាងតាមដែលលោកអាចធ្វើបានដូចជាដកទិដ្ឋកា និងបន្ថែមពន្ធ ប្រសិនបើក្លឹបធំៗនៅអង់គ្លេសមិនថយក្រោយ ចំពោះការចូលរួមជាមួយ ESL។

Manchester United, Manchester City, Chelsea និង Liverpool សុទ្ធតែជាក្លឹបយល់ព្រមសហការធ្វើជាស្ថានិកនៃពានខាងលើ។ កាលពីម្សិលមិញលោក Oliver បានចូលរួមប្រជុំជាមួយ Premier League, សហព័ន្ធបាល់ទាត់អង់គ្លេស, ប្រធាន UEFA និងនាយករដ្ឋមន្ត្រីអង់គ្លេសដើម្បីដោះស្រាយបញ្ហា ESL។

លោក Oliver បានចេញសេចក្ដីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់គ្រោងដាក់ពិន័យផ្សេងៗដូចជា បន្ថែមពន្ធ ដកប័ណ្ណការងារ និងផ្សេងៗទៀត បើក្លឹបទាំងនោះមិនស្ដាប់។ សាកសួរអំពីការបម្រាមនាំចូលកីឡាករបរទេស លោក Oliver បានបញ្ជាក់ផងដែរថា លោកនឹងពិចារណាពីរឿងនេះ ហើយនឹងធ្វើប្រសិនបើវាចាំបាច់៕