Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Arsenal ទំនង​ជា​គ្មាន​ឱកាស​លេង​ពាន​អឺរ៉ុប​ទេ​រដូវ​កាល​ក្រោយ ​

  • Print

ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីពានរង្វាន់ Europa League ហើយ ក្រោយពីលេងបានត្រឹមស្មើជាមួយក្រុម Villarreal ក្នុងលទ្ធផល ០-០ នៅជើងទី២យប់មិញ ព្រោះជើងទី១កន្លងទៅ ពួកគេចាញ់ ២-១។

បរាជ័យនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នឹងធ្វើឱ្យលោក Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal ប្រឈមខ្លាំងនឹងការដកតំណែងជាក់ជាមិនខាន។ ខណៈដែលរដូវកាលនេះលោកអស់ពានរង្វាន់ប្រជែងទៅហើយ។

មួយវិញទៀត នៅក្របខណ្ឌ English Premier League វិញ Arsenal ក៏នៅឆ្ងាយពីតំបន់ Top4 ឬ Top5 ទៅទៀត។ ក្រុម Arsenal នៅលេខ៩ក្នុងតារាង ឆ្លងកាត់៣៤ប្រកួតកន្លងមកមាន៤៩ពិន្ទុ។ ស្របពេលក្រុមលេខ៥ West Ham វិញនោះ មាន៥៨ពិន្ទុទៅហើយ។

គម្លាតគ្នានេះ សឹងតែអាចបញ្ជាក់បានច្បាស់ហើយថា Arsenal គ្មានឱកាសលេងពានអឺរ៉ុបទេ។ ប្រសិនបើមិនបានមែន នោះវាជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំចុងក្រោយមកនេះ៕