Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខំ​ប្រឹង​ណាស់! នេះ​ហើយ​សកម្មភាពហ្វឹកហាត់ស្មាត់​៣ម៉ែត្រ គួន ម៉ុម របស់​ក្លឹប​វិសាខា

  • Print

បើតាមប្រភពច្បាស់ការ អតិតកីឡាករក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាកីឡាករវិសាខា គួន ម៉ុម ជាកីឡាករមួយជាប់ក្នុងចំណោមកីឡាករ១៤នាក់ ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាមនាពេលខាងមុខ។

ដូច្នេះដើម្បីរក្សាគុណភាព និងបង្កើនសមត្ថភាព កីឡាករបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញ IT នៃវិទ្យាស្ថានវ៉ាន់ដា បាននឹងកំពុងខិតខំហ្វឹកហាត់យ៉ាងខ្លាំងជាមួយកីឡាករជម្រើសជាតិផ្សេងទៀត។

បច្ចុប្បន្នស្មាត់ស្ដាំនិងបីម៉ែត្រមកពីខេត្តតាកែវ គួន ម៉ុម មានវ័យ២៤ឆ្នាំ កម្ពស់ ១,៨៩ម៉ែត្រ ទម្ងន់ ៨៥គីឡូក្រាម។ គេបានចូលហាត់នៅក្លឹបក្រសួងមហាផ្ទៃនៅឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០១៨ ទើបគេសម្រេចចិត្តចាកចេញ និងចូលហាត់នៅក្លឹបបាល់ទះសំបូរធន់ធានវិសាខាវិញម្ដង។