Social Network

ទល់​នឹង​ពេល​នេះ​អ្នក​ចាំ​ទី PSG មាន​ដល់​ ៩​នាក់​​មិន​ដឹង​ត្រូវ​លក់​ឬ​ទុក​មួយ​ណា

វត្តមានរបស់ Gianluigi Donnarumma បានធ្វើឲ្យកំណើនអ្នកចាំទីនៅក្លឹប Paris Saint-Germain ឡើងដល់៩នាក់ទៅហើយក្នុងឈុតធំ។

PSG បាននាំយកម្ចាស់ពានកីឡាករឆ្នើមប្រចាំព្រឹត្តិកាណ៍ Euro ២០២០ Donnarumma ពីក្លឹប AC Milan ដោយគ្មានតម្លៃខ្លួន។ អ្នកចាំទីវ័យ២២ឆ្នាំទទួលបានថ្លៃពលកម្ម១២លានអឺរ៉ូក្នុងមួយរដូវកាលជាមួយក្លឹបថ្មី ហើយគ្រោងក្លាយជាអ្នកចាំទីដៃទីមួយជំនួសកន្លែង Keylor Navas។

ទល់នឹងពេលនេះ អ្នកចាំទីទាំងអស់របស់ PSG ដែលដាក់ឲ្យក្លឹបផ្សេងៗខ្ចីជើងបានត្រឡប់មកកាន់ក្លឹបវិញអស់ហើយ ដែលសរុបទាំងកីឡាករចាស់-ថ្មីមានដល់៩នាក់ឯណោះ។

យ៉ាងណា PSG នឹងមិនទុកបែបនេះទេ ក្លឹបនឹងលក់ចេញឬបន្តឲ្យក្លឹបផ្សេងខ្ចីជើង រក្សាតែអ្នកចាំទីសំខាន់ប៉ុណ្ណោះ។ ប្រភពពី Marca ឲ្យដឹងថា អនាគតរបស់ Keylar Navas កំពុងស្រពិចស្រពិល ក្រោយ Donnarumma មកដល់ ព្រោះគេមិនចង់ធ្លាក់ក្លាយជាដៃទី២នៅ PSG ឡើយ។

ខាងក្រោមជាឈ្មោះអ្នកចាំទីទាំង៩របស់

PSG Gianluigi Donnarumma (វ័យ២២ឆ្នាំ)

Keylor Navas (វ័យ៣៤ឆ្នាំ)

Alphonse Areola (វ័យ២៨ឆ្នាំ)

Sergio Rico (វ័យ២៧ឆ្នាំ)

Marcin Bulka (វ័យ២១ឆ្នាំ)

Garissone Innocent ((វ័យ២១ឆ្នាំ)

Alexandre Letellier (វ័យ៣០ឆ្នាំ)

Lucas Lavallee (វ័យ១៨ឆ្នាំ)

Denis Franchi (វ័យ១៨ឆ្នាំ)