Social Network

១០​ ប្រទេសឲ្យ​ប្រាក់​រង្វាន់​មេដាយ​មាស​អូឡាំពិក​ខ្ពស់​ជាង​គេ ភាគ​ច្រើន​ប្រទេស​នៅ​អាស៊ាន

បណ្ដាប្រទេសមួយចំនួនបានបង្កើនប្រាក់រង្វាន់សម្រាប់អត្តពលិករបស់ពួកគេ ដែលអាចដណ្ដើមមេដាយបាននៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំនេះ។

ក្នុងចំណោមប្រទេសកំពូលទាំង១០ដែលឲ្យប្រាក់រង្វាន់ទៅអត្តពលិកខ្ពស់ជាងគេ ភាគច្រើនសុទ្ធសឹងតែប្រភេទនៅតំបន់អាស៊ាន។ តោះ! មកដឹងទាំងអស់គ្នាថា១០ប្រទេសនោះឲ្យរង្វាន់ម្ចាស់មេដាយម្នាក់ម្នាក់ប៉ុន្មាន?

១. សឹង្ហបុរី ឲ្យម្ចាស់មេដាយមាស ១ ០០០ ០០០ដុល្លារ

២. ឥណ្ឌូណេស៊ី ឲ្យម្ចាស់មេដាយមាស ៧៤៦ ០០០ដុល្លារ

៣. ហ្វីលីពីន ឲ្យម្ចាស់មេដាយមាស ៦៥៦ ០០០ដុល្លារ

៤. ហុងកុង ឲ្យម្ចាស់មេដាយមាស ៦៤៤ ០០០ដុល្លារ

៥. ថៃ ឲ្យម្ចាស់មេដាយមាស ៣០៩ ៣០០ដុល្លារ

៦. កាហ្សាក់ស្ថាន ឲ្យម្ចាស់មេដាយមាស ២៥០ ០០០ដុល្លារ

៧. អាស៊ែបៃហ្សង់ ឲ្យម្ចាស់មេដាយមាស ២៤៨ ០០០ដុល្លារ

៨. ម៉ាឡេស៊ី ឲ្យម្ចាស់មេដាយមាស ២៤១ ០០០ដុល្លារ

៩. អ៊ីតាលី ឲ្យម្ចាស់មេដាយមាស ២១២ ៤០០ដុល្លារ

១០. ហុងគ្រី ឲ្យម្ចាស់មេដាយមាស ១៦៧ ៥០០ដុល្លារ៕