Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បាល់ទាត់​អង់គ្លេស​ចេញ​ច្បាប់​ថ្មី ដោយ​តម្រូវ​ឱ្យ​កាត់​បន្ថយ​ «ការ​តែត​បាល់»

  • Print

សមាគមបាល់ទាត់អង់គ្លេសកាលពីថ្ងៃពុធកន្លងទៅ បានចេញគោលការណ៍ណែនាំថ្មីមួយ ដែលណែនាំឱ្យកាត់បន្ថយ ការតែតបាល់នៅពេលលេងបាល់ទាត់ ជាពិសេសនៅពេលហ្វឹកហាត់តែម្ដង។

គោលការណ៍ថ្មីនេះគឺអំពាវនាវឱ្យកីឡាករក្នុងក្លឹបទាំងអស់ ចាប់ពីក្លឹបនៅលីគកំពូលអង់គ្លេស Premier League រហូតដល់ក្របខ័ណ្ឌលីគមិនអាជីព ឱ្យកាត់បន្ថយការហក់តែតបាល់ដោយប្រើកម្លាំងត្រឹមតែ ១០ដងប៉ុណ្ណោះ រាល់ការហ្វឹកហាត់ម្ដង ហើយវគ្គហ្វឹកហាត់តែតបាល់ធ្វើឡើងតែម្ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

ការចេញគោលការណ៍នេះធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ហើយបានធ្វើការសន្និដ្ឋានថា កីឡាករបាល់ទាត់ ដែលតែតបាល់ មានអត្រាកើតជំងឺខួរក្បាល (រាប់បញ្ចូលទាំងការបាត់បង់ការចងចាំ និងសមត្ថភាពក្នុងការគិតផ្សេងៗទៀត) ច្រើនជាងមនុស្សធម្មតា។

នៅក្នុងបាល់ទាត់អង់គ្លេស ការតែតបាល់ត្រូវបានហាមឃាត់សម្រាប់កីឡាករក្មេងអាយុក្រោម ១១ឆ្នាំ៕