Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wan-Bissaka អាច​នឹង​មាន​ទោស​នៅ​ក្នុង​គុក​ ៦ខែ​ដោយ​សារ​តែ​រឿង​បើក​ឡាន​ Lamborghini

  • Print

ខ្សែការពាររបស់ក្លឹប Manchester United កីឡាករ Aaron Wan-Bissaka ត្រូវបានតុលាការអង់គ្លេសចោទប្រកាន់ និងកោះហៅមកបំភ្លឺនៅក្នុងថ្ងៃនេះ រឿងបានបើកឡាន Lamborghini Urus នៅទីក្រុង Greater Manchester ប្រទេសអង់គ្លេសកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នៅក្នុងកំឡុងដែលកីឡាកររូបនេះមិនត្រូវបានគេអនុញ្ញាតឲ្យបើកបររថយន្តដោយខ្លួនឯង។

បើយោងតាមការចុះផ្សាយរបស់ Daily Mail ថ្ងៃនេះ។បើតាមច្បាប់របស់ប្រទេសខាងលើនេះប្រសិនជា Wan-Bissaka រកឃើញដូចទៅនឹងការចោទប្រកាន់មែន កីឡាកររូបនេះអាចនឹងជាប់កុករហូតទៅដល់ ៦ខែ ប៉ុន្តែមានសិទ្ធអាចសុំនៅក្រៅឃុំបាន។

ខ្សែការពារ Man Utd រូបនេះមិនមែនត្រឹមតែប្រឈមនឹងទោសបើកបរក្នុងកំឡុងពេលមិនអនុញ្ញាតនោះទេ។ កីឡាករនេះអាចនឹងជាប់ទោសពីបទអត់មានប័ណ្ណធនារ៉ាបរងសម្រាប់រថយន្ត ក៏ដូចជាបើកបររថយន្ត ខុសពីប្រភេទប័ណ្ណបើកបរដែលខ្លួនមានផងដែរ។

យ៉ាងណាក្ដី Wan-Bissaka មិនបានបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃនេះទេ ដោយលើកការកាត់ក្ដីនេះទៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខវិញ៕