Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិសាខា​ ប្រកាស​ចែក​ផ្លូវ​ជាមួយ​ខ្សែ​បម្រើប្រយុទ្ធ ZAZAI

  • Print

ក្លឹបបាល់ទាត់វិសាខានៅព្រឹកនេះ បានប្រកាសពីការចែកផ្លូវជាមួយខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្វហ្គានីស្ថាន Mustafa Zazai។

នៅលើផេកផ្លូវការបស់ខ្លួនវិសាខាបានសរសេរថា "ពួកយើងទាំងអស់គ្នា សូមអរគុណកីឡាករ Mustafa Zazai សម្រាប់ការខិតខំប្រឹងប្រែងជួយក្លិបរបស់យើងកន្លងមក ។

តាងនាមគ្រួសារបាល់ទាត់ វិសាខា សូមជូនពរ ZAZAI ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងអាជីពនាថ្ងៃអនាគត"។ក្លឹបមិនបានបញ្ជាក់ពីមូលហេតុនៃការចែកផ្លូវជាមួយ Zazai ទេ ប៉ុន្តែបើផ្អែកតាមអ្នកតាមដានបាល់ទាត់ ការចែកផ្លូវនេះទំនងជាពួកគេអស់កុងត្រាជាមួយគ្នា។

Zazai បានប្រឡូកអាជីពក្នុងលីគកំពូលកម្ពុជា កាលពីពាក់កណ្ដាលរដូវកាល២០១៩ ដោយបានចូលរួមក្លិបភ្នំពេញក្រោន ក្រោយចែកផ្លូវពីក្លឹបម៉ាឡេស៊ី Kelantan FA ហើយបន្ទាប់មកគេបានផ្លាស់ទៅវិសាខាក្នុងរដូវកាល២០២០៕