Social Network

ខ្លាំង​ណាស់! Fan កាំភ្លើង​ធំស្ទាក់​ឡាន Arteta ហើយ​ប្រាប់​ថា​ឲ្យ​ចេញ​ពី Arsenal ទៅ

អ្នកគាំទ្ររបស់ Arsenal មួយក្រុមបានស្ទាក់រថយន្តរបស់ Mikel Arteta ពេលដែលលោកចាកចេញពីកីឡដ្ឋាន Emirates កាលពីថ្ងៃអាទិត្យក្រោយប្រកួតចាញ់ Chelsea ២-០។

វីដេអូដែលបានចែកចាយលើអនឡាញ បង្ហាញឲ្យឃើញអ្នកគាំទ្រមួយក្រុមព័ទ្ធរថយន្ត Arteta និងស្រែកឲ្យលោកចាកចេញពីក្លឹបទៅ ក្រោយ Arsenal ចាញ់២ប្រកួតជាប់គ្នាក្នុងការបើករដូវកាលថ្មី។ ប្រកួតបើកឆាករដូវកាល២០២១-២២ Arsenal បានចាញ់ Brentford ២-០ បន្ទាប់ក៏ទៅ Chelsea ២-០ ធ្វើឲ្យចិត្តអ្នកគាំទ្រក្ដៅមែនទែន។

នេះជាកំណត់ត្រាអាក្រក់បំផុតក្នុងរយៈពេល១១៨ឆ្នាំដែលកាំភ្លើងធំចាប់ផ្ដើមរដូវកាលជាមួយលទ្ធផលមិនល្អបែបនេះ។ Arsenal ពេលនេះកំពុងស្ថិតនៅលេខ១៩នៃតារាងពិន្ទុ Premier League គ្មានពិន្ទុរាប់សោះ និងជំពាក់គ្រាប់បាល់៤គ្រាប់។ ប្រសិនបើ Arteta បន្តដឹកនាំក្លឹបជាមូយលទ្ធផលអាក្រក់បែបនេះ តំណែងរបស់លោកកាន់តែផុយស្រួយហើយ៕