Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Rio ​ផ្ដាំ​ខ្សែ​ការពារ​នៅ​អង់គ្លេស​ប្រឹង​ឡើង ព្រោះ Ronaldo ​នឹង​ធ្វើ​ឱ្យ​ពួកគេ​ឈឺ​ចាប់​

  • Print

Rio Ferdinand អតីតខ្សែការពារម្នាក់នៅអង់គ្លេស បានផ្ដាំទៅខ្សែការពារតាមបណ្ដាក្លឹបទាំងអស់ឱ្យពង្រឹងសមត្ថភាព និងកាយសម្បទាឱ្យខ្លាំងឡើយដើម្បីតតាំងជាមួយ Cristiano Ronaldo បើមិនដូច្នេះនឹងពិបាកហើយ។

បើកឆាកការប្រកួតខ្លួនជាលើកទី២របស់ Ronaldo ទល់ក្រុម Newcastle United កន្លងទៅ រូបគេរកបាន២គ្រាប់ម្នាក់ឯង ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តខ្លាំងមែនទែន។

ខណៈដែលការប្រកួតបន្ដបន្ទាប់ទៅមុខទៀត គេរំពឹងថាខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំនឹងបន្ដធ្វើបានល្អទៀតមិនខាន ព្រោះមានមិត្តរួមក្រុមដែលជាខ្សែបម្រើល្អៗច្រើនចាំជួយ។

សម្រាប់ការប្រកួតទៅមុខទៀត Rio អតីតខ្សែការពារឆ្នើមនៅ Premier League បានព្រមានទៅខ្សែការពារក្រុមដទៃទៀតផងដែរ។ លោកថា ពួកគេត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត ជាមួយកាយសម្បទាឱ្យបានល្អ ទាំងបាល់លើនិងក្រោម។

Ronaldo ដែលជំនាញបាល់លើនឹងធ្វើឱ្យខ្សែការពារឈឺចាប់ប្រសិនបើខ្សែបម្រើ Man Utd (Pogba និង Bruno) លើកបាល់ឱ្យល្អៗចូលតំបន់គ្រោះថ្នាក់៕