Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ប្រដាល់​សកល​ចាប់​ប្រកួត​ពី​សប្ដាហ៍​នេះ​ទៅ​ហើយ​ ខណៈ​ការ​ចំណាយ​ខ្ទង់​ប៉ុណ្ណេះ...​

  • Print

សហព័ន្ធប្រដាល់សកលកម្ពុជា នឹងចាប់ផ្ដើមការប្រកួតរបស់ខ្លួនពីថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះទៅហើយ ខណៈការចំណាយក្នុងមួយប្រកួតៗខ្ទង់ចន្លោះពី ២៥០០-៣០០០ដុល្លារ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធប្រដាល់សកលបានឲ្យដឹងថា កម្មវិធីដែលសហព័ន្ធគ្រោងរៀបចំនោះគឺចាប់ផ្ដើមដំណើរការប្រកួតហើយនៅថ្ងៃអាទិត្យ ទី១៩ កញ្ញា ២០១។ចំពោះដំណើរការនៃការរៀបចំការប្រកួតនេះឡើងគឺបានការជួយឧបត្ថម្ភពីលោក ខេស៊ី បាណេត ខាងសាលាអន្តរជាតិ CamEd។

ជំហានដំបូងនេះគឺប្រកួត២សប្ដាហ៍ម្ដង និងធ្វើឡើងចំនួន ៦ប្រកួត។ ក្នុងមួយប្រកួតអាចចំណាយចន្លោះពី ២៥០០-៣០០០ដុល្លារ។រំលឹកដែរថា ការប្រកួតសប្ដាហ៍ដំបូងនៃកម្មវិធីប្រដាល់សកលនេះគឺធ្វើឡើងនៅក្លឹបប្រដាល់នាយដ្ឋានអង្គរក្ស ចាប់ពីម៉ោង ៦ល្ងាចតទៅ។

ការប្រកួតនេះគោលបំណងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីត្រៀមស៊ីហ្គេម នៅវៀតណាម និងកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕