Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចប់! Barca ចាញ់​៣​-០ជា​រឿង​មួយ​ ធំ​ជាង​នេះ​ទៀត​នោះ​គ្មាន​​ស៊ុត​ចំ​គោលដៅ​ Bayern អី​១​​ជើង

  • Print

ក្រុមអ្នកមានបុណ្យ Barcelona បានរងបរាជ័យក្រោមថ្វីជើង Bayern Munich ៣-០ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល E នៃព្រឹត្តិការណ៍ UEFA Champions League កាលពីយប់មិញនេះនៅទឹកដី Camp Nou ប្រទេសអេស្ប៉ាញ។

ក្នុងស្ថិតិចាញ់នោះ LiveScore បានបង្ហាញឲ្យឃើញថា ក្រុមម្ចាស់ផ្ទះគ្មានស៊ុតចំគោលដៅក្រុមភ្ញៀវសូម្បី១ជើង។ ជំនួបយប់មិញនេះក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់បានត្រឹម៤៩% ដែលស្ថិតិនេះតិចជាងក្រុមភ្ញៀវដែលមាន ៥១% ហើយក្រុមផ្ញៀវរកបាន៣គ្រាប់ ដែលគ្រាប់ទី១រកបានដោយ Thomas Mueller នៅនាទីទី៣៤ និងពីរគ្រាប់ទៀតរកបានដោយកំពូលខ្សែប្រយុទ្ធរបស់ Bayern, Robert Lewandowski នៅនាទីទី៥៦ និងនាទីទី៨៥។

ចប់ការប្រកួត Barcelona ចាញ់ក្រុម Bayern Munich ៣-០។បើតាមស្ថិតិស៊ុតទាំងអស់របស់ក្រុម Barca, LiveScore បង្ហាញឲ្យឃើញថា មានការស៊ុតសរុបបានចំនួន៥ជើងក្នុងនោះស៊ុតខុសគោលដៅ៤ និងស៊ុតដោយមានការរារាំង ( Blocked Shots ) បានចំនួន១ជើងផងដែរ៕