Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Zlatan នឹង​មិន​មាន​វត្តមាន​លេង​ប៉ះ​ Liverpool សម្រាប់​ប្រកួត​បើក​ឆាក UCLទេ

  • Print

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic នឹងមិនមានវត្តមានលេងប៉ះក្លឹប Liverpool សម្រាប់ប្រកួតបើកឆាកពូល Bនៃព្រឹត្តិការណ៍ UEFA Champions League ដែលនឹងធ្វើឡើងនៅយប់ថ្ងៃពុធនោះទេ។

នេះបើតាមការបញ្ជាក់របស់លោក Stefano Pioli គ្រូបង្គោលក្លឹប AC Milan នៅក្នុងថ្ងៃនេះ។យោងតាមការលើកឡើងរបស់លោក Pioli ខ្សែប្រយុទ្ធរូបនេះដើមឡើយជាពីរបួសជង្គង់ ដែលឈឺតាំងពីខែឧសភាមក តែក្រោយមកកីឡាកររូបនេះក៏មានបញ្ហាកែងជើងបន្តទៀត កាលពីពេលថ្មីៗនេះ។

គ្រូ AC Milan យល់ថា របួសនេះប្រហែលមកពីឈឺនៅកីឡដ្ឋាន San Siro ដែលជាមូលដ្ឋានរបស់ខ្លួន ហើយលោកក៏មិនចង់ប្រថុយដាក់ Zlatan ចូលលេងនៅដំណាក់កាលនេះផងដែរ។

Liverpool នឹងបើកទ្វាកីឡដ្ឋាន Anfield ស្វាគមន៍ AC Milan សម្រាប់ប្រកួតដំបូងនៅក្របខ័ណ្ឌប្រកួតទ្វីបអឺរ៉ុប នៅម៉ោង ២យប់ថ្ងៃពុធ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍៕