ប្រធាន La Ligaថា Real Madrid មានលុយទិញទាំង Haaland និង Mbappe នៅឆ្នាំក្រោយនេះ
- Details
- Category: Sport News
លោក Javier Tebas ប្រធាន La Liga បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ក្លឹប Real Madrid មានលុយគ្រប់គ្រាន់ទិញយកទាំងខ្សែប្រយុទ្ធ Erling Haaland និងខ្សែប្រយុទ្ធ Kylian Mbappe តែម្ដងនៅឆ្នាំក្រោយនេះ។
លោក Tebas បាននិយាយថា៖" ខាង Real Madrid ពួកគេលក់កីឡាករគេចោលបានលុយលើស ២៣៦លានដុល្លារឯណោះ។ អញ្ចឹងពួកគេមានលុយក្នុងកុងធនាគារគ្រប់គ្រាន់ក្នុងការទាំង Haaland និង Mbappe តែម្ដង "។លោកបានបន្តថា៖" កន្លងមកនេះពួកគេអត់មានខាតបង់លុយលើអ្វីនោះទេ ហើយលើសពីនេះពួកគេថែមទាំងលក់ធនធានជាច្រើនបន្ថែមទៀតដើម្បីយកលុយទុកទៀត "។
សូមរំលឹកផងដែរថាបើសារព័ត៌មានជាច្រើនចុះផ្សាយកន្លងមកនេះ Haaland និង Mbappe សុទ្ធតែជាខ្សែប្រយុទ្ធដែល Real ចង់បានកាលពីរដូវកាលមុនតែមិនបានសម្រេច។
ជាពិសេសគឺ Mbappe តែម្ដងដែលខាងក្លឹបអេស្ប៉ាញនេះដាក់សំណើទិញយក ប៉ុន្តែមិនបានសម្រេចដោយសារខាង PSG ដាក់លក់ក្នុងតម្លៃមួយដែលធ្វើឲ្យ Real មិនអាចទិញយកបាន៕