Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

PSG ​នឹង​ដាក់ Messi, Neymar និង Mbappe ​លេង​ប្រយុទ្ធ​៣​ទល់​ក្រុម​ Club Brugge

  • Print

យោងតាម L’Équipe របស់បារាំង បានបញ្ជាក់ថាក្រុម PSG នឹងដាក់ខ្សែប្រយុទ្ធ Lionel Messi , Neymar និង Kylian Mbappe ឱ្យលេងជាមួយគ្នាហើយក្នុងការប្រកួត UEFA Champions League ទល់ក្រុម Club Brugge ។

តាំងពី Messi មកលេងនៅទឹកដីបារាំងមក រូបគេនៅមិនទាន់បានចាប់ដៃគូជាមួយ Neymar និង Mbappe នោះទេ។ ដោយប្រកួតដំបូងនៅលីគ រូបគេប្ដូរចូលនោះ គឺជំនួស Neymar ទៀត ទើបមិនទាន់បានចាប់ដៃគូប្រយុទ្ធជាមួយគ្នា។

តែសម្រាប់ការប្រកួត UCL នៅយប់ស្អែកទល់ក្រុម Brugge គេសង្ឃឹមថាខ្សែប្រយុទ្ធទាំង៣របស់ក្រុម PSG អាចលេងជម្រើសដំបូងជាមួយគ្នាបានហើយ។ លោក Mauricio Pochettino អ្នកចាត់ការក្រុម PSG ក៏បង្ហាញទំនុកចិត្តថាអតីតកីឡាករ Barcelona នឹងធ្វើបានល្អ លេងដល់កម្រិតកំពូលរបស់ខ្លួនជាមួយក្រុមបារាំងនេះដែរ។

ត្បិតតែប្រកួតដំបូងមិនអាចរកគ្រាប់បាល់បាន ប៉ុន្តែលោកជឿថានាពេលខាងមុខនេះ Messi នឹងជួយក្រុមបានច្រើន សម្រេចកិច្ចការធំមិនខាន៕