Xavi ថាជ័យជម្នះយប់មិញកុំតែបាន Ter Stegen ល្អខ្លាំងទេកុំអីអត់ទៀត
- Details
- Category: Sport News
កាលពីយប់មិញនេះ Barcelona ឈ្នះទៅលើក្រុមក្បែរបាតតារាង Mallorca ១-០ ដែលជ័យជម្នះនេះបានធ្វើឲ្យអ្នកចាត់ការ Xavi សរសើរទៅកាន់អ្នកចាំទីរបស់ខ្លួន Marc Ter Stegen ល្អខ្លាំងមែនទែនកុំអីអត់ទៀត។
ជ័យជម្នះនេះគឺកើតចេញពីការរកបានគ្រាប់បាល់ដោយ Luuk de Jong នៅនាទីទី៤៤ ហើយអ្នកចាំទីរបស់ Ter Stegen ម្នាក់ទៀតបានព្យាយាមជួយក្រុមបានច្រើនលើកច្រើនសារពីការស៊ុតរបស់ក្រុមម្ចាស់ផ្ទះ។
យ៉ាងណាអ្នកចាត់របស់ក្រុមអ្នកមានបុណ្យខាងលើបាននិយាយថា «ពួកយើងជាក្រុមដែលមានការយល់ពីគ្នាច្រើន ពិសេសគឺកម្លាំងចិត្តជាក្រុមតែមួយ។ យើងដឹងថាអ្នកណាជាអ្នករងទុក្ខខ្លាំងជាងគេគឺអ្នកចាំទីរបស់យើង Ter Stegen ។
យើងដឹងថា ៣ពិន្ទុដ៏សំខាន់នេះក៏បានមកពីចំណែករបស់ខ្សែប្រយុទ្ធលេខ១៧របស់យើងដែរ ពិតណាស់យើងនៅតែត្រូវការ៣បន្តទៀតដើម្បីក្រុមរបស់យើងទាំងមូល»។
អ្នកចាត់ការដដែលក៏បានរំលឹកពីកីឡាករសំខាន់ដែលកំពុងមានរបួស និងមិនអាចជួយក្រុមបានដោយសារកូវីដ១៩ គឺ Dani Alves និង Alba ដោយពួកគេនឹងអាចវិលមកជួយក្រុមវិញបាននាប្រកួតបន្ទាប់ផងដែរ៕