Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ចិត្ត​បុណ្យ Van de Beek នឹង​ជួល​ផ្ទះ​​ឲ្យ​ជនភៀសខ្លួន​អ៊ុយក្រែន​រស់​នៅ​ដើម្បី​គេច​សង្គ្រាម​

  • Print

ខ្សែការពារសញ្ជាតិអ៊ុយក្រែនរបស់ Everton កីឡាករ Vitaliy Mykolenko បានទម្លាយឲ្យដឹងថា មិត្តរួមក្រុម Donny van de Beek បានផ្ដល់ជូនផ្ទះមួយកន្លែងឲ្យជនភៀសខ្លួនមកពីប្រទេសរបស់គេស្នាក់នៅ។

ខ្សែការពារឆ្វេងដែល Everton ទិញពីក្លឹប Dynamo Kyiv កាលពីខែមករាត្រូវបានក្លឹបផ្ដល់ពេលឲ្យសម្រាក បន្ទាប់ពីប្រទេសរុស្សីឈ្លានពានប្រទេសអ៊ុយក្រែន។ ហើយ Mykolenko បានប្រាប់សារព័ត៌មានថា តារារបស់ហុល្លង់ Van de Beek ដែលខ្ចីជើងពីក្លឹប Manchester United បាននិយាយថា គេនឹងចេញថ្លៃជួលផ្ទះមួយកន្លែងឲ្យជនភៀសខ្លួនអ៊ុយក្រែន។

Mykolenko បន្ថែមថា គ្រប់គ្នានៅ Evertonបានដើរមកកាន់គេហើយសួរសុខទុក្ខអំពីគ្រួសារនិងមិត្តរបស់គេ។ នៅថ្ងៃបន្ទាប់គ្រូបានដើរមកកាន់គេនឹងប្រាប់ប្រសិនចង់សម្រាក អាចសម្រាកបាន។ គេពិតជារីករាយចំពោះក្លឹបសម្រាប់ការគាំទ្រគ្រប់យ៉ាង។

ក្នុងនោះ Donny van de Beek បានប្រាប់ Mykolenko ថា គេចង់ជួលផ្ទះមួយកន្លែងសម្រាប់ប្រជាជនភៀសខ្លួនអ៊ុយក្រែនមិនថានៅហុល្លង់ឬប៉ូឡូញទេ៕ Mykolenko ដែលធ្លាប់បង្ហាញខ្លួន២១ប្រកួតឲ្យជម្រើសជាតិអ៊ុយក្រែនសង្ឃឹមថាអាចបង្ហាញខ្លួនជាលើកទី៤នៅ Premier League ដោយ Everton ត្រៀមជួបជាមួយ West Ham នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕