Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះ​របួស​ជង្គង់​ទើប​ ចាន់​នី ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​អាជីព​ពី​កីឡា​ការិនី​មក​ជា​អាជ្ញាកណ្ដាល​វិញ

  • Print

សេម ចាន់នី បានចូលខ្លួនធ្វើជាមន្ត្រីអាជ្ញាកណ្ដាលខ្សែបន្ទាប់ចំនួន៣ឆ្នាំមកហើយ ពោលគឺបានចាប់ផ្ដើមចូលធ្វើការងារនេះអំឡុងដើមឆ្នាំ២០១៨ ហើយដើមឡើយគេជាកីឡាការិនីមួយរូប តែដោយសារតែរបួសជង្គង់មិនអាចបន្តអាជីពជាកីឡាការិនីបាន ក៏ងាកមកចាប់ជាមន្រ្តីអាជ្ញាកណ្ដាលវិញ។

កូនអ្នកខេត្តកំពង់ស្ពឺរូបនេះមិនអាចងាកឆ្ងាយពីបាល់ទាត់ឡើយ បើទោះខ្លួនមិនអាចលេងជាកីឡាការិនីបានក៏ដោយ ពោលគឺនាចន្លោះឆ្នាំ២០១២ ដល់ ២០១៨ ចាន់នី ជាកីឡាការិនីឆ្នើមមួយរូបរបស់ខេត្តកំពង់ស្ពឺ។

នាចុងឆ្នាំ២០១៨នោះកីឡាការិនីរូបនេះបានរបួសជង្គង់មិនអាចលេងបាន ហើយរូបគេក៏បង្ខំចិត្តចូលសិក្សាផ្នែកជាមន្ត្រីអាជ្ញាកណ្ដាលបាល់ទាត់វិញ ហើយនៅឆ្នាំនោះដែរក៏បានជាប់ជាមន្រ្តីអាជ្ញាកណ្ដាលរហូតមកដល់បច្ចុប្បន្ន។

យុវតីកើតឆ្នាំ១៩៩៩ រូបនេះ បានឲ្យដឹងថា «ទោះយ៉ាងណាក៏ខ្ញុំមិនទៅណាឆ្ងាយពីកីឡានេះដែរ… បើទោះលេងមិនកើតក៏ដោយ។ មិនបានលេងក៏បានធ្វើជាអាជ្ញាកណ្ដាលដែរ(អាជ្ញាកណ្ដាលខ្សែបន្ទាត់)។ ខ្ញុំស្រលាញ់កីឡានេះណាស់បង ហើយក្ដីស្រមៃរបស់ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយនឹងបានកាត់ក្ដីលើទីលាន ក្លាយជាអាជ្ញាកណ្ដាលឆ្នើមម្នាក់» ។

យុវតីវ័យ២៣ឆ្នាំដដែលបន្ថែមទៀតថា ជំនាញនេះមានផលវិបាកខ្លះៗដែរ ដូចជាហាត់ខ្លាំង ក្ដៅ និងធ្វើឲ្យរូបគេបាត់បង់សម្រស់ជាដើម តែយ៉ាងណាបើជ្រុលជាដាក់ចិត្តដាក់កាយទៅហើយ ចាន់នី មិនខ្វល់រឿងសម្រស់ទៀតនោះទេ។

សេម ចាន់នី កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩ នៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្រាប់គោលដៅរបស់គេនាថ្ងៃអនាគតគឺមិនបោះបង់អាជីពនេះជាដាច់ខាត ពោលមានតែប្រឹងប្រែងបន្ថែមទៀត៕