Social Network

De Bruyneថា​ នៅ​តែ​បន្ត​អនាគត​ជា​មួយ​ Man City ទៀត​ក្រោយ​ឈ្នះ​ពាន​ PL គ្មាន​បំណង​ចាកចេញ​ទៅ​ណា​ទេ​

ខ្សែបម្រើ Kevin De Bruyne បាននិយាយទាក់ទងនឹងអនាគតរបស់គេក្រោយឈ្នះពាន Premier League ថាគេនឹងបន្តអនាគតជាមួយក្លឹប Manchester City ទៀតដោយគ្មានបំណងចាកចេញទៅណានោះទេ។

De Bruyne បាននិយាយថា៖" ខ្ញុំរួមរស់លេងនៅក្លឹប Man City នេះអស់រយៈពេល ៧ឆ្នាំហើយ។ ខ្ញុំនៅតែស្រឡាញ់ក្រុមមួយនេះ នេះជាក្រុមដ៏អស្ចារ្យរបស់ខ្ញុំ។ ខ្ញុំនៅសល់កុងត្រា៣ឆ្នាំទៀតនៅហ្នឹង អញ្ចឹងហើយខ្ញុំច្បាស់ជានៅបន្ត "។

កីឡាករនេះបន្តថា៖" ខ្ញុំគ្មានគម្រោងចាកចេញទៅលេងនៅណាផ្សេងនោះទេ ខ្ញុំច្បាស់ជាបន្តនៅទីនេះទៀត។ Man City នៅតែជាក្រុមខ្ញុំ "។ នៅក្នុងរដូវកាលនេះ De Bruyne ចូលរួមលេងបាន ៤៤ប្រកួត និងស៊ុតចូល១៩គ្រាប់ ដែលជួយ Man City ឈ្នះពាន PL ក្នុងរដូវកាលនេះ។

កីឡាករនេះក៏ជួយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះឲ្យ Man City ឈ្នះពាន PL ៤ដងផងដែរ៕