Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិសាខា​ បន្ត​ឈ្នះ​ក្នុង​ប្រកួត​ AFC Cup នូវ​លទ្ធផល​ ៥-២

  • Print

ក្លឹបវិសាខា បានយកឈ្នះ ក្លឹប Bali United នូវលទ្ធផល ៥-២ ក្នុងក្របខ័ណ្ឌ AFC Cup នៅក្នុងថ្ងៃនេះនៅឯទីលាន Kapten I Wayan Dipta ប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងការប្រកួតខាងលើវិសាខាបានធ្វើល្អខ្លាំង ដោយនៅក្នុងតង់ទី១ បានយកឈ្នះក្រុមឥណ្ឌូណេស៊ី Bali United ទៅហើយនៅក្នុងលទ្ធផល ២-១ ដោយក្រុមឥណ្ឌូណេស៊ីបានស៊ុតចូលមុននៅនាទីទី៩ ដោយកីឡាករ Irfan Jaya យ៉ាងវិសាខាវាយបកវិញស៊ុតចូលនៅនាទីទី១៧ ដោយកីឡាករ Paulo Victor និងកីឡាករ អ៊ុក សុវណ្ណ នៅនាទីទី៤៥។

លុះនៅតង់ទី២ វិសាខាបន្តស៊ុតចូល៣គ្រាប់ទៀត ដោយកីឡាករ Lee Jae gun នៅនាទីទី៥៥ កីឡាករ Paulo Victor នៅនាទីទី៦៣ និងកីឡាករ អ៊ុក សុវណ្ណ នៅនាទីទី៨៨ ខាង Bali United ក៏វាយបកវិសាខាបាន១គ្រាប់ផងដែរនៅនាទីទី៨៥ ដោយកីឡាករ Privat Mbarga ។

នេះជាការប្រកួតទី២ហើយ ដែលវិសខាបានយកឈ្នះក្នុងក្របខ័ណ្ឌ AFC Cup ដោយកាលពីប្រកួតទី១ តទល់នឹងក្លឹបហ្វីលីពីន Kaya F.C គឺវិសាខាយកឈ្នះក្នុងលទ្ធផល ២-១។

គួរបញ្ជាក់ផងដែរថា វិសាខាកំពុងនាំមុខគេក្នុងពូល G ដោយមាន៦ពិន្ទុ ក្លឹបនេះនឹងត្រូវប៉ះនឹងក្លឹប Kedah នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ជាបន្តទៀត៕