Social Network

Koeman រិះ​គន់​ទម្រង់​លេង​របស់​ Barcaថា​ ចាស់​កំរិល​

លោក Ronald Koeman អតីតគ្រូបង្គោលក្លឹប Barcelona បានធ្វើការរិះគន់អតីតក្លឹបដែលលោកធ្លាប់ដឹកនាំទៅកាន់ Esport3 ថា ទម្រង់លេងរបស់ក្លឹបហ្នឹងគឺចាស់កំរិល។

លោក Koeman បាននិយាយថា៖" ប្រសិនបើជាយើងលេងប្រើខ្សែការពារកណ្ដាល ៣នាក់ និងខ្សែការពារ ៥នាក់ យើងមិនអាចនិយាយទម្រង់លេងហ្នឹងថាជា ទម្រង់លេងបែបការពារនោះទេ។

ប្រើទម្រង់លេងបែបហ្នឹងអស់រយៈពេល ៣-៤ខែ យើងឃើញថាយើងលេងបានល្អណាស់នៅក្នុងការប្រកួតប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឧទាហរណ៍ច្បាស់តែម្ដងគឺនៅពេលប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង Athletic "។

លោកបានបន្តថា៖" Barca កំពុងរស់នៅអតីតចាស់កំរិល ប្រើតែទម្រង់ ៤-៣-៣ និង Tiki-Taka ។ ទម្រង់បាល់ទាត់គឺបានប្រែប្រួលផ្លាស់ប្ដូររហូតមក។ ឥឡូវនេះវាប្រែប្រួលខ្លាំង ទាមទារឲ្យប្រើតិកនិកលឿនជាងមុន ឲ្យកីឡាករប្រើកម្លាំងជាងមុន។

យើងមិនរស់នៅប្រើតែទម្រង់ចាស់កំរិលហ្នឹងបានទេ "។ កាលពីរដូវកាលឆ្នាំ២០២១/២២ Barca បានជួបលេខ២ ក្នុងតារាងប្រកួត La Liga ដោយមាន៧៣ពិន្ទុ ខណៈ Real Madrid ជាអ្នកឈ្នះពាន មាន៨៦ពិន្ទុ៕