Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Fernandinho ត្រលប់​ទៅ​ក្លឹប​ដើម​វិញ ក្រោយ​ចាកចេញ​ពី Man City

  • Print

អតីតប្រធានក្រុមរបស់ Manchester City កីឡាករ Fernandinho បានត្រលប់ទៅចូលរួមជាមួយក្លឹបនៅប្រេស៊ីល Athletico Paranaense ដែលជាក្លឹបគេចាប់ផ្ដើមអាជីពដំបូង។

 កីឡាករវ័យ៣៧ឆ្នាំសញ្ជាតិប្រេស៊ីលបាននិយាយថា គេទទួលបានសំណើពីក្លឹបជាច្រើន ប៉ុន្តែសុខចិត្តបំពេញបំណងខ្លួនឯងដើម្បីពាក់អាវរបស់ Athletico ម្ដងទៀត។ Fernandinho បានចាកចេញពី City កាលពីបញ្ចប់រដូវកាល២០២១-២២ បន្ទាប់ពីចំណាយពេល៩ឆ្នាំជាមួយក្លឹប។

កីឡាករដែលធ្លាប់ឈ្នះពាន Premier League ៥សម័យត្រលប់ទៅចូលរួមជាមួយ Athletico ១៧ឆ្នាំបន្ទាប់ពីចាកចេញពីក្លឹបទៅលេងនៅ Shakhtar Donetsk។ Athletico បច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការរបស់ Chelsea លោក Felipe Scolari៕