Social Network

អ្នក​គាំទ្រ Inter ជា​ច្រើន​ចេញ​មក​ស្វាគមន៍ Lukaku ក្នុង​ថ្ងៃ​ត្រលប់​មក​វិញ

 

ខ្សែប្រយុទ្ធ Romelu Lukaku បានត្រលប់មកកាន់ក្លឹប Inter Milan វិញហើយក្រោមលក្ខខណ្ឌខ្ចីជើង មួយឆ្នាំបន្ទាប់ពីចាកចេញទៅកាន់ក្រុម Chelsea។

Chelsea បានចំណាយដល់ទៅកាន់ Inter ក្នុងតម្លៃកំណត់ត្រាក្លឹប៩៧,៥លានផោនសម្រាប់ Lukaku កាលពីរដូវក្ដៅមុន។ ប៉ុន្តែមុនពេលពិធីបុណ្យ Christmas កីឡាករវ័យ២៩ឆ្នាំបាននិយាយថា គេមិនសប្បាយចិត្តនៅតោខៀវនិងសង្ឃឹមត្រលប់មកចូលរួមជាមួយ Inter វិញ។

Inter បានយល់ព្រមចំណាយក្នុងការខ្ចីជើង៦,៩លានផោនសម្រាប់ Lukaku ដែលធ្លាប់ជួយពួកគេឈ្នះពាន Serie A កាលពីរដូវកាល២០២១-២២។ កីឡាករសញ្ជាតិបែលហ្ស៊ិកមិនសូវបានបង្ហាញខ្លួនជាជម្រើសដំបូងទៀងទាត់ប៉ុន្មានទេសម្រាប់ Chelsea កាលពីរដូវកាលមុន ប៉ុន្តែរកបាន១៥គ្រាប់គិតគ្រប់កម្មវិធី។

ក្នុងថ្ងៃពិនិត្យសុខភាពនិងបង្ហាញខ្លួនជាកីឡាកររបស់ Inter ខ្សែប្រយុទ្ធមាឌធំខាងលើទទួលបានការស្វាគមន៍ពីអ្នកគាំទ្រជាច្រើន។ ការត្រលប់មកវិញនេះត្រូវបានគេដឹងថា Lukaku បានយល់កាត់ប្រាក់ឈ្នួលដ៏ច្រើនដែលគេធ្លាប់ទទួលបាននៅ Chelsea៕