Social Network

Lautaro មិន​ចាកចេញ​ពី​ Inter Milan ទេ​ទោះ​មាន​ពាក្យ​ចចាមអារ៉ាម​ Spurs ​ចង់​បាន​

ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Lautaro Martinez បាននិយាយទៅកាន់សារព័ត៌មាន Camano នៅក្នុងថ្ងៃនេះថា កីឡាករនេះមិនចាកចេញពីក្លឹប Inter Milan នោះទេទោះមានពាក្យចចាមអារ៉ាមថា ក្លឹប Tottenham Hotspur ដាក់សំណើចង់បានក៏ដោយ។

បើតាមការចុះផ្សាយរបស់ Fabrizio Romano។ភ្នាក់ងារបាននិយាយថា៖" មិនសមហេតុផលទេដែល Lautaro នឹងចាកចេញពី Inter ព្រោះគេកំពុងនៅស្ថិតនៅកម្រិតកំពូលនៅក្លឹបហ្នឹង ហើយគេមានអារម្មណ៍ថាអ្នកគាំទ្រជាច្រើនពេញចិត្តគេ។

ច្បាស់ណាស់ Lautaro គេកំពុងពេញចិត្តនឹងនៅ Inter Milan "។ Lautaro នៅមានកុងត្រាជាមួយ Inter Milan រហូតដល់ឆ្នាំ២០២៦ ដោយកាលពីរដូវកាលឆ្នាំ២០២១/២២ កីឡាករនេះចូលលេងបាន ៤៩ប្រកួត និងស៊ុតចូល២៥គ្រាប់៕