Social Network

Spurs នាំ​យក​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី​ Everton ហើយ​

ក្លឹប Tottenham Hotspure បាននាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison បានពីក្លឹប Everton ហើយនៅក្នុងថ្ងៃនេះ។

ទោះជាមានការជ្រៀតជ្រែកចង់ដង្ហើមយកពីសំណាក់ក្លឹប Chelsea ក៏ដោយនៅក្នុងពេលនេះ Spurs គឺយកបានកីឡាករខាងលើជោគជ័យហើយ ដោយខាង Everton ក៏ដូចជាសាមីខ្លួនកីឡាករផ្ទាល់គឺព្រមព្រៀងមកកាន់ Spurs ។

បើតាមការចុះផ្សាយរបស់ Daily Mail ខាង Spurs ចាយខ្ទង់៧២.៥លានដុល្លារ ដើម្បីនាំយកកីឡាករខាងលើនេះបាន។ Richarlison នឹងមកធ្វើតេស្តសុខភាពនៅ Spurs នៅក្នុងថ្ងៃនេះ មុនធ្វើការប្រកាសជាផ្លូវការនៅពេលឆាប់ៗ៕