Social Network

ធ្លាយ​លេខ​អាវ​ Gabriel Jesus នឹង​ពាក់​បាត់​ទៅ​ហើយ​ខណៈ​ Arsenal មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​ផង

ខ្សែប្រយុទ្ធ Gabriel Jesus ត្រូវបានគេដឹងថានឹងពាក់អាវលេខ៩ នៅពេលមកលេងឲ្យ Arsenal ខណៈខាងក្លឹបនេះមិនទាន់ធ្វើការប្រកាសជាផ្លូវការផង។

មូលហេតុដែលគេដឹង Jesus នឹងពាក់អាវលេខ៩ នេះគឺដោយសារមានវីដេអូថតរបស់ក្រុមការងារ Arsenal បានទម្លាយនៅលើបណ្ដាញសង្គម Twiiter នៅក្នុងថ្ងៃនេះ។ វីដេអូនោះគឺជាការថតពីសកម្មភាពថតក្រៅឆាកនៃការមកដល់របស់ Jesus មកដល់ Arsenal ជាផ្លូវការ។

Jesus បានចាកចេញពី Manchester City មកកាន់ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២៧។ Arsenal ចាយសរុបប្រមាណ ៥៥លានដុល្លារ ដើម្បីនាំយកកីឡាករនេះមកកាន់ក្លឹបរបស់ខ្លួន៕