លោក Ernesto Valverde អតីតគ្រូបង្គោលក្លឹប Barcelona ត្រូវបានតែងតាំងពីគ្រូបង្គោលថ្មីរបស់ក្លឹប Athletic នៅក្នុងថ្ងៃនេះ។
នេះជាលើកទី៣ហើយ ដែលលោក Ernesto ធ្វើជាគ្រូបង្គោលមកដឹកនាំក្លឹប Athletic នេះ ដោយលោកធ្លាប់ដឹកនាំលើកទី១ កាលពីកំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ និងលើកទី២ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។
សរុបទាំងពីរលើកកន្លងមក លោកធ្លាប់ដឹកនាំក្លឹបខាងលើនេះបាន ៣០៤ប្រកួត ឈ្នះ១៣៧ប្រកួត ចាញ់៩៩ប្រកួត និងស្មើ៦៨ប្រកួត ដោយឈ្នះបានពាន Super Cup ១ដងកាលរដូវកាលឆ្នាំ២០១៥/១៦ និងជួយឲ្យក្រុមនេះចូលរួមលេងក្នុង Europa League និង Champions League ផងដែរ៕